ភ្នំពេញ៖ សំណាងមើលមិនឃើញមែន! រង្វាន់គោជល់បានធ្វើអោយក្ដីស្រម៉ៃរបស់អ្នកបើកកង់បីម្នាក់ ដែលចង់បានម៉ូតូមួយគ្រឿងទៀតសម្រាប់ភរិយាជិះទៅធ្វើការ ហើយពេលនេះក្ដីស្រម៉ៃនេះបានក្លាយជាការពិត នៅពេលដែលគាត់គាត់ទិញគោជល់មួយកំប៉ុង ពេលកំពុងដឹងភ្ញៀវទៅធ្វើការនៅជិតរោងចក្រមួយកន្លែងម្ដុំព្រៃទា។
លោក ប៉ាន់ សុភ័ក្រ អាយុ៣០ឆ្នាំ បានរៀបរាប់ពីការឈ្នះរង្វាន់យ៉ាងដូច្នេះថា នៅថ្ងៃដែលឈ្នះរង្វាន់ គឺជាថ្ងៃដែលលោកកំពុងបើម៉ូតូកង់បីជូនកម្មកររោងចក្រមួយក្រុមទៅធ្វើការនៅរោងចក្រមួយកន្លែងនៅព្រៃទា។ ពេលទៅដល់មុខរោងចក្រ កម្មកររោងចក្របានចុះអស់ ហើយក៏បានទទួលលុយរួចក៏នឹកឃើញចង់ពិសាគោជល់។ លោកក៏បានចុះទៅទិញគោជល់ទាំងមិនបានពន្លត់កង់បីផង។ ក្រោយពេលទិញរួចគាត់ក៏គាស់ពាក់កណ្ដាលក្រវិលព្រោះងាយស្រួលដាក់បំពង់ប៊ឺត។ លោកបានបន្តថា លោកពិសាបានមួយចឹបក៏ដាក់កំប៉ុងនៅក្បែរដៃហើយបើកត្រឡប់មកផ្ទះវិញ។ ក្រោយពេលមកដល់ផ្ទះ លោកក៏ពិសាទាំងអស់តែម្ដង តែមិនចាប់អារម្មណ៍ថាក្រវិលមានរង្វាន់ទេ តែលោកដូចមិនដាច់ចិត្តបោះចោលសោះ។ លោកថា “កាលនឹងខ្ញុំមិនដាច់ចិត្តបោះវាចោលសោះ ក៏នឹកឃើញគាស់ផ្ដាច់ក្រវិល ស្រាប់តែឃើញរង្វាន់ម៉ូតូ ក៏ស្រែកហៅប្រពន្ធអោយមកជួយមើល”។ ក្រោយមើលហើយភរិយារបស់លោកក៏អោយលោកទាក់ទងមកក្រុមហ៊ុនដើម្បីសួរនាំ។ ក្រុមហ៊ុនក៏បានពិនិត្យលោកកូដ ហើយក៏បានប្រាប់ថារង្វាននេះពិតប្រាកដមែន។ភ្លាមៗក្រុមហ៊ុនក៏បានចាត់ក្រុមការងារមកថតរូប និងអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើឯកសារបើករង្វាន់។
គួររំលឹកដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់ ដែលរង្វាន់ទាំងនោះអាចធ្វើអោយក្ដីស្រម៉ៃលោកអ្នកក្លាយជាការពិតភ្លាមៗ។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមារញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែមនូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗ។