កំពង់សោម៖ កាលពីពេលថ្មីនេះ មានហេតុការណ៍មួយបានធ្វើឱ្យមនុស្សជាច្រើនមានការងឺឆ្ងល់យ៉ាងខ្លាំង ក្រោយពីយុវជនម្នាក់ស្រែកហ៊ោ ដោយក្ដីរំភើបពេញក្នុងឡាន។ យុវតីឈ្មោះហ៊ួ មួយលី មានអាយុ១៨ឆ្នាំ បច្ចុប្បន្នមានមុខរបរជាបុគ្គលិកម៉ាត នៅខេត្តព្រះសីហនុ ដែលអ្នកជាធ្វើឱ្យមានការភ្ញាក់ផ្អើលពេញឡាននោះ បានប្រាប់ឱ្យដឹងថា មូលហេតុដែលខ្លួនស្រែកហ៊ោខ្លាំងបែបនេះ ព្រោះខ្លួនរំភើបខ្លាំងពេកទប់អារម្មណ៍មិនបាន ដោយសារតែខ្លួនគាស់ត្រូវរង្វាន់ម៉ូតូ១គ្រឿងពីភេសជ្ជៈប៉ូវកម្លាំងគោជល់។ ម្ចាស់រង្វាន់ធំរូបនេះ បានបន្ថថា ដើមហេតុដំបូងដែលនាំឱ្យរូបកញ្ញាអ្នកឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងគោជល់ គឺកញ្ញាបានជិះឡានឈ្នួលពីខេត្តព្រះសីហនុ ដើម្បីធ្វើដំណើរមកលេងផ្ទះនៅស្រុកកំណើតនាក្រុងកែប ហើយឡានដែលកញ្ញាជិះក៏បានឈប់នៅការ៉ាសសាំងមួយកន្លែង ដើម្បីឱ្យអ្នកធ្វើដំណើរទាំងអស់ចូលបន្ទប់ទឹក ហើយរូបកញ្ញាក៏បានចូលទៅកាន់ម៉ាតដើម្បីទិញភេសជ្ជៈគោជល់មួយកំប៉ុងមកផឹក តែមិនទាន់បានផឹកផងឡានក៏ត្រូវចេញដំណើរបន្ដ ហើយកញ្ញាក៏កាន់កំប៉ុងភេសជ្ជៈគោជល់ឡើងទៅឡានវិញ ដល់ពេលឡានជិះដល់ពាក់កណ្ដាលផ្លូវ និងជិតដល់ផ្ទះរបស់កញ្ញាដែលនោះ កញ្ញក៏បានគាស់ភេសជ្ជៈគោជល់នោះផឹក ស្រាប់តែឃើញត្រូវរង្វាន់ធំនេះតែម្ដង ដែលជាហេតុធ្វើឱ្យកញ្ញរំភើបឡើងស្រក់ទឹកភ្នែក ផ្អើលអ្នកដែលជិះជាមួយមកសួរនាំគ្រប់គ្នា ព្រោះនេះជាលើកទីមួយក្នុងជីវិតរបស់កញ្ញាដែលមានសំណាងឈ្នះរង្វាន់ធំបែបនេះ។ ហើយកញ្ញាក៏សូមអរគុណដល់ក្រុមហ៊ុនភេសជ្ជៈគោជល់ ដែលបានសម្រេចក្ដីស្រមៃរបស់ខ្លួន ព្រោះខ្លួនចង់បានម៉ូតូមួយគ្រឿងជាយូរមកហើយ គ្រាន់បានជិះទៅណាមកណីហ្នឹងគេ។
សូមជម្រាបដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដូចជារថយន្ដ Ford Ranger wildtrak 2021 ម៉ូតូហុងដាឌ្រីម ឆ្នាំ២០២០ លុយសុទ្ធ ៥០០ដុល្លារ ១០០ ដុល្លារ ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។
អត្ថបទ៖ ស្រេង ចំរើន