កណ្ដាល៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងល្បីតៗគ្នាគ្រប់ទីកន្លែង គ្រប់ខេត្តក្រុង ទូទាំងប្រទេសកម្ពុជាពីការត្រូវរង្វាន់ធំឡានម៉ាស្ដាអេឃ្លីបឆ្នាំ២០២០,ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២០,លុយសុទ្ធ ៥០០ដុល្លារ និងលុយសុទ្ធ ១០០ដុល្លារ របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ថាឈ្នះពិត ចែកពិត សំណាងពិត។
ហើយកាលពីពេលថ្មីៗនេះ លោក ស៊ិន ដាលីន ដែលរស់នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានមុខរបបជាកសិករ បានដឹកបន្លែឱ្យគេ ហើយដោយសារតែធ្វើការហត់អស់កម្លាំង គាត់ក៏បានឈប់រឺម៉ក់ទិញភេសជ្ជៈប៉ូបកម្លាំងគោជល់ មួយកំប៉ុងមកផឹកស្រាប់តែគាស់ទៅឃើញត្រូវរង្វាន់ម៉ូតូ ។
លោក ស៊ិន ដាលីន បន្ថែមថា គ្រាន់តែទៅដល់ផ្ទះភ្លាមគាត់ទុករឺម៉ក់ដូចធម្មតា ហើយគាត់ក៏បានហៅប្រពន្ធកូនមកនិយាយ ដោយមានទឹកមុខស្រពោនដូចជាមានរឿងធំណាស់ចឹង ព្រោះគាត់ចង់ធ្វើឱ្យប្រពន្ធកូនគាត់ភ្ញាក់ផ្អើលដែល ។ បន្ទាប់មកគាត់ក៏បានលើកគ្រវិលកំប៉ុងគោជល់បង្ហាញទៅប្រពន្ធកូន ហើយនិយាយថាយើងឈ្នះរង្វាន់ធំហើយឯង ត្រៀមខ្លួនបើករង្វាន់ គ្រាន់តែលឺបែបនេះភ្លាមប្រពន្ធ និងកូនគាត់រំភើបស្រែកហ៊ោឡើងពេញផ្ទះ ផ្អើលអស់អ្នកភូមិតែម្ដង ព្រោះនេះជាលើកទីមួយក្នុងជីវិតហើយសម្រាប់គាត់ និងគ្រួសារ។
សូមជម្រាបដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដូចជាឡានម៉ាស្ដាអេឃ្លីបឆ្នាំ២០២០ ម៉ូតូហុងដាឌ្រីម ឆ្នាំ២០២០ លុយសុទ្ធ ៥០០ដុល្លារ ១០០ ដុល្លារ ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់។ នៅឆ្នាំថ្មីនេះរឹតតែពិសេស សម្រាប់កម្មវិធីក្រវិលកំប៉ុងថ្មីគោជល់ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។
អត្ថបទ៖ ស្រេង ចំរើន