ភ្នំពេញ៖ ជានិច្ចកាល មនុស្សម្នាក់ៗតែងគិតថាវាជារឿងស៊យនៅពេលដែលមាន ឧប្បទវហេតុមិនល្អអ្វីមួយកើតឡើងទៅលើពួកគេ មិនថារឿងតូច ឬ រឿងធំឡើយ តែបើពួកគេគិតឱ្យវិជ្ជមានមកវិញនោះ រឿងល្អៗអាចនឹងកើតឡើង នៅពេលបន្ទាប់ក៏ថាបាន ជាក់ស្ដែងករណីបុរសម្នាក់រស់នៅភ្នំពេញដែលឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២០ ដ៏ថ្មីស្រឡាងមួយគ្រឿងពីភេសជ្ជៈប៉ូវកម្លាំងគោជល់។ លោក កន វឌ្ឍនៈ អាយុ ២៣ឆ្នាំ មានមុខរបបជានិស្សិត រស់នៅរាជធានីភ្នំពេញ បានរៀបរាប់ពីការឈ្នះរង្វាន់យ៉ាងដូច្នេះថា នៅថ្ងៃដែលឈ្នះរង្វាន់ គឺជាថ្ងៃដែលគាត់ និងមិត្តភ័ក្កជិះម៉ូតូទៅដើរលេងនៅគិរីរម្យជាមួយគ្នា ស្រាប់តែដល់ផ្លូវបត់ចូលគិរីរម្យជិះបានប្រហែល 5Km គាត់ក៏មានអារម្មណ៍ថាដូចជាតឹងៗម៉េចទេ ដល់ពេលឈប់មើលម៉ែកូន បែកកង់ម៉ូតូសាប់ឡើងខ្ទិចពោះវៀនតែម្ដង គាត់ក៏បានបណ្តើរឡើងបែកញើសជោគជាមួយមិត្តភ័ក្ក ហើយក្នុងចិត្តគិតថាថ្ងៃនេះជាថ្ងៃស៊យសម្រាប់គាត់ពិតមែន ព្រោះមុនចេញពីផ្ទះវាបែកម្ដងរួចទៅហើយ ហើយពោះវៀនទើបប្ដូរថ្មីៗ លូវវាមកបែកទៀតអីណា ពិតជាមិនយល់ពិតមែន ទំម្រាំដល់កន្លែងជាងវាឆ្ងាយគួរសមដែល ហើយក៏នឹកចង់ផឹកភេសជ្ជៈត្រជាក់ៗ ដើម្បីបំបាត់ស្រែកទឹក និងអស់កម្លាំង ព្រោះបណ្ដើរម៉ូតូឡើងទន់ទៅហើយ ចៃដន្យអីផ្ទះជាងលក់ចាប់ហួយស្រាប់។ គាត់ក៏បានបើកទូរទឹកកកយកភេសជ្ជៈគោជល់មួយកំប៉ុងមកផឹក ស្រាប់តែគាស់ភ្លាមគាត់មិនបានចាប់អារម្មណ៍លើក្រវិលកំប៉ុងនោះទេ តែដៃនៅកាន់ក្រវិលកំប៉ុងនៅឡើយ ព្រោះជាប់មើលជាងប្ដូរពោះវៀនម៉ូតូ ដល់ពេលរួចរាល់ហើយគាត់ក៏បានដកលុយឱ្យជាង សម្រាប់តែជ្រុះក្រវិលកំប៉ុងគាត់ក៏រើសយកមើល ឃើញថាត្រូវរង្វាន់ម៉ូតូមួយគ្រឿង ហើយគាត់ក៏ហៅមិត្តភ័ក្កឱ្យជួយមើល ឃើញថាត្រូវរង្វាន់ពិតមែន រំពេចនោះគាត់អររំភើបឡើងចង់ហោះតែម្ដង សប្បាយចិត្តពេករកអ្វីប្រៀបមិនបានទេ ព្រោះគិតថាខ្លួនឯងកំពុងយល់សព្វ។
លោក កន វឌ្ឍនៈ បន្ថែមថា បន្ទាប់មកគាត់ក៏បានធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុន ដើម្បីធ្វើការបញ្ជាក់ ហើយខាងក្រុមក៏បានធ្វើការត្រួតពិនិត្យ ឃើញថាក្រវិលកំប៉ុងរបស់គាត់ពិតជាត្រូវរង្វាន់ម៉ូតូពិតមែន ហើយក្រុមហ៊ុនឱ្យគាត់ត្រៀមខ្លួនដើម្បីទទួលរង្វាន់ គ្រាន់តែលឺបែបនេះភ្លាម គាត់និងមិត្តភ័ក្កផ្សេងទៀតស្រែកហោ៊ឡើងផ្អើលគេឯងតែម្ដង បន្ទាប់ពីសប្បាយអស់ចិត្តហើយពួកយើងក៏បានបន្ដដំណើរទៅមុខបន្ដទៀតដោយក្ដីរីករាយ។
គួររំលឹកដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមារញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែមនូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗ។
អត្ថបទ៖ ស្រេង ចំរើន