តាកែវ៖ សំណាងពិតជាមើលមិនឃើញមែន ធ្លាប់តែស្រមៃលេងៗថា បើថ្ងៃណាមួយឈ្នះរង្វាន់ធំ ដឹងតែអាចជួយសម្រាលជីវីភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារលោកជាមិនខាន នេះជាពាក្យពិតរបស់ លោក ប៉ាច ចន្ធី អាយុ ៣៩ឆ្នាំ មានមុខរបបជាចុងភៅរោងការ រស់នៅភូមិតាខេម ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកឈ្នះរង្វាន់ធំម៉ូតថ្មីស្រឡាងមួយគ្រឿងពីភេសជ្ជៈប៉ូវកម្លាំងគោជល់ កាលពីពេលថ្មីៗនេះ។
លោក ប៉ាច ចន្ធី ដែលជាម្ចាស់រង្វាន់ធំ បានប្រាប់ឱ្យដឹងថា នៅថ្ងៃដែលគាត់ឈ្នះរង្វាន់ធំ គាត់បានទៅធ្វើម្ហូបឱ្យគេនៅក្បែរផ្ទះក្នុងកម្មវិធីភ្ជាប់ពាក្យ តែដោយមានអាការៈហត់នឿយ និងក្ដៅផងនោះ គាត់ក៏បានដើរទៅទិញភេសជ្ជៈពីតូបចាប់ហួយមួយកន្លែងក្បែរនោះមកផឹក ដែលគ្រានោះអ្នកលក់បានយកភេសជ្ជៈគោជល់ ៦កំប៉ុងពីធុងក្លាស្សេត្រជាក់ៗ ហើយច្រកថង់ឱ្យទិញផ្សេងចំនួន ៥ដប និងសល់មួយកំប៉ុងចុងក្រោយក៏ហុចឱ្យគាត់ គាត់ក៏គាស់ពិសារភ្លាមៗតែម្ដង ព្រោះថាកំពុងតែនឿយហត់ និងស្រែកទឹកផង ហើយគាត់ក៏បានដើរកាន់កំប៉ុងគោជល់ពិសារតាមផ្លូវរហូតដល់កន្លែងធ្វើម្ហូបវិញ រំពេចនោះអ្នកធ្វើម្ហូបជាមួយគាត់ក៏សួររកខ្ចីដែកកេះ ហើយគាត់ក៏បានលូកយកដែកកេះចេញពីហោប៉ៅអាវមុខ ហើយហុចឱ្យអ្នកធ្វើម្ហូបជាមួយគាត់នោះទៅ ស្រាប់តែបម្រុងនឹងដាក់លុយចូលក្នុងហោប៉ៅវិញហើយនោះ គាត់ក៏បានឃើញក្រវិលកំប៉ុងគោជល់នៅជាមួយលុយដែលអ្នកលក់បានអាប់ឱ្យ បម្រុងនឹងបោះចោលទៅហើយ ក៏ឃើញមានអក្សរក្រហមៗ ដល់ពេលពិនិត្យមើលទៅឃើញថាត្រូវរង្វាន់ធំ។
លោក ប៉ាច ចន្ធី បានបន្ថែមថា គ្រាន់តែឃើញបែបនេះភ្លាមលោកបើកភ្នែកធំៗ និងបេះដូងលោតញាប់ខ្លាំងឡើងៗ ក្នុងគ្រានោះហើយធ្វើឱ្យលោករំភើបអរយ៉ាងខ្លាំងគ្មានអ្វីប្រៀបបាន ស្រែកហ៊ោកញ្ច្រៀវ ឡើងផ្អើលដល់ម្ចាស់កម្មវីធីមកចូលរួមសប្បាយត្រេអរជាមួយ ព្រោះលោកធ្លាប់តែស្រមៃលេងៗសោះ តែពេលនេះបានក្លាយជាការពិតមែនទែន។
លោក ប៉ាច ចន្ធី បានបន្ដទាំងក្ដីរំភើបលាយលំជាមួយ និងទឹកភ្នែកថា លោកពិតជាអរគុណដល់ក្រុមហ៊ុនភេសជ្ជៈគោជល់ ដែលសម្រេចក្ដីស្រមៃរបស់លោក និងធ្វើឱ្យជីវភាពគ្រួសាររបស់លោកល្អប្រសើរជាងមុន ក្នុងគ្រាដែលលោកកំពុងជួបទុក្ខលំបាករកចំណូលមិនបាន ព្រោះតែវិបត្តិជំងឺកូវីដ-១៩ ហើយលោកជឿជាក់ថា សំណាងធំដ៏អស្ចារ្យនេះ នឹងបន្តទៅអ្នកទាំងអស់គ្នាដែលគ្រាំទ្រភេសជ្ជៈនៅថ្ងៃណាមួយដូចជារូបលោក ហើយកុំភ្លេចពិសារគោជល់ ឈ្នះពិត ចែកពិត សំណាងពិត។
គួររំលឹកដែរថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមារញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែមនូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗ។
អត្ថបទ៖ ស្រេង ចំរើន