នៅចំពោះមុខ ឯ្ឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មលោកស្រី ហើយ ហម អាយុ៥០ឆ្នាំ រស់នៅភូមិ សំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងបានថ្លែងថា ” ខ្ញុំត្រេកអរខ្លាំងណាស់ពេលលឺដំណឹងថា សម្តេចនឹងផ្តល់ពូជស្រូវសម្រាប់ខ្ញុំ និងអ្នកភូមិខ្ញុំបានដាំដុះឡើងវិញភ្លាមៗពេលទឹកកំពុងចាប់ស្រកទៅវិញ…ខ្ញុំលឺដំណឹងនេះចំពេលក្តីសង្ឃឹមរបស់ខ្ញុំបានបាត់បង់អស់ទៅតាមស្រែខ្ញុំជាង២ហិចតាដែលរលួយខ្ទេចដោយសារទឹកជំនន់…ការផ្តល់ពូជស្រូវភ្លាមៗពេលទឹកកំពុងស្រកបណ្តើៗនេះ ជាការស្តារក្តីសង្ឃឹម ខ្ញុំនិងអ្នកភូមិខ្ញុំរាប់រយគ្រួសារឡើងវិញ” ។
គួរបញ្ជាក់ថា ការងារស្តារឡើងវិញបានលទ្ធផលប្រមាណជាង៥០% ក្នុងនោះ ខេត្តបាត់ដំបងបាន ៥,៨៣១ហិចតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០,៥០០ហិចតា។ នៅខេត្តបន្ទាយមានជ័យ បាន ៥,១១៣ ហិចតាលើផ្ទៃដីខូចខាតសរុបដែលអាចស្តារឡើងវិញបានចំនួន ១១,១៦៩ ហិចតា ហើយអាជ្ញាធរនិងប្រជាពលរដ្ឋកំពុងបន្តកិច្ចការនេះបន្ថែមតាមផែនការ។
ដោយ៖ បូ សល់