នាព្រឹកថ្ងៃទី ៣០ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនាសម័្ពន្ធមួយចំនួនទៀតនៅខេត្តព្រះសីហនុ ។
សូមជម្រាបថា ចំពោះការងារអ៊ុតកៅស៊ូ AC តាមដងវិថីក្នុងគម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធ ផ្លូវក្រុងទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០ សំរេចបានដូចខាងក្រោម៖
១-ក្រុមហ៊ុន CCES -អ៊ុតកៅស៊ូ មហាវិថីរាម ពីទីតាំង PK ៣+៦៥៧ ដល់ទីតាំង PK ៤+០០០ ខាងឆ្វេងដៃ សម្រេចបាន ៤ ១១៦ ម៉ែត្រការ៉េ
២-ក្រុមហ៊ុន TCM -អ៊ុតកៅស៊ូ វិថីអូរត្រេះ ពីទីតាំង PK ៣+៧២៥ ដល់ទីតាំង PK ៤+៣២៥ ខាងឆ្វេងដៃ សម្រេចបាន ៥,២២០ ម៉ែត្រការ៉េ
៣-ក្រុមហ៊ុន លីស៊ឺវីស -មិនមានការអ៊ុតកៅស៊ូ ដោយសារសម្រាកថែទាំគ្រឿងចក្រ។
ដោយ៖ បូ សល់