១.ការជ្រើសរើសពូក កំរាលពូក និងខ្នើយ
ការជ្រើសរើសពូក៖ ត្រូវប្រើប្រាស់ពូកទន់ល្មើយ និងមានថប់ភើ (Topper) តែបាតខាងក្រោមនៃពូកគឺមានសភាពរឹង ធ្វើអោយមិនកាច់ ឬឈឺឆ្អឹងខ្នងហើយមិនធ្វើអោយស្រគៀសាច់ទៀតផងដែរ។
ការជ្រើសរើសកំរាលពូក៖ លោកអ្នកត្រូវជ្រើសរើសកំរាលពូកដែលមានសាច់ទន់ល្មើយ និងត្រជាក់ដូចជាសាច់សំឡីកប្បាស (Cotton) 100% ឬសាច់Tencel ធ្វើពីសសៃឈើឬសូត្រដែលមានសសៃអំបោះក្រាស់ (Thread Count ខ្ពស់)។
ការជ្រើសរើសខ្នើយ៖ លោកអ្នកគួរមានខ្នើយកើយម្នាក់ 3 គឺមានកំពស់ទាប ល្មម និងខ្ពស់ ហើយគួរមាន3 ប្រភេទគឺ ទន់ ល្មម និងរឹងទុកគេងតាមកាលៈទេសៈ និងតាមអារម្មណ៍ដែលយើងចង់បាន។ នៅតាមសណ្ឋាគារផ្កាយ 5 ខ្លះមានខ្នើយកើយ 4 ឬ 6 នៅលើគ្រែ។
២. ការជ្រើសរើសពណ៌
លោកអ្នកអាចធ្វើការរើសពណ៌ចាស់ល្មម មិនឆើត ឬមិនភ្លឺពេក។ ពណ៌ជញ្ជាំងគួរតែជាពណ៌ណាស្រគាំដូចជាពណ៌ប្រផះ ពណ៌ស ឬពណ៌ខៀវចាស់ជាដើម ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អក្នុងការសម្រាក។ ការដឹងពីអត្ថន័យនៃពណ៌ក៏សំខាន់ដែរ ព្រោះអ្នកអាចជ្រើសរើសទៅតាមអារម្មណ៍ ឬចំណង់ចំណូលរបស់អ្នក។ ឧទាហណ៍៖ ពណ៌ខៀវតំណាងឲ្យភាពរមទម ចំណែកពណ៌បៃតងចាស់តំណាងឲ្យភាពស្ងប់ស្ងាត់ និងសន្ដិភាពជាដើម។
៣. ការធ្វើឲ្យបន្ទប់មើលទៅសាមញ្ញា
បន្ទប់គេងគួរតែជាកន្លែងដែលងាយស្រួលសម្រាប់អ្នកក្នុងការចេញចូល និងសម្រាក។ មិនត្រូវដាក់របស់របរឬគ្រឿងសង្ហារិមណាដែលមិនចាំបាច់ច្រើនពេកទេ ព្រោះវានាំឲ្យចង្អៀត និងគ្មានសណ្ដាប់ធ្នាប់។ តែអ្នកក៏អាចតាំងរបស់លម្អមួយចំនួនផងដែរ ដូចជា រូបថត ផ្កា និងទៀនជាដើម។
៤. រៀបចំកន្លែងទុកដាក់របស់របរឲ្យបានច្រើន
ជំនួសឲ្យដាក់របស់របរប្រើប្រាស់ផ្សេងៗនៅលើតុ អ្នកគួរតែមានទូរដែលមានថតច្រើនអាចឲ្យអ្នកដាក់សៀវភៅ វ៉ែនតា ឬវត្ថុផ្សេងៗទៀតបានយ៉ាងងាយស្រួលនិងមានសណ្ដាប់ធ្នាប់។ ចំពោះគ្រែគេងវិញ អ្នកគួរតែរៀបចំថតមួយនៅខាងក្រោមដែលអាចទុកដាក់ ខ្នើយ ភួយ ឬកម្រាលបន្ថែមជាដើម។
ដូច្នេះហើយ តាមរបៀបងាយៗ និងគន្លឹះទាំង៥ ដែលយើងបានរៀបរាប់ខាងលើ នឹងអាចផ្ដល់ជាគំនិតច្នៃប្រឌិតសម្រាប់ការតុបតែងលំអរផ្ទៃខាងក្នុងបន្ទប់របស់លោកអ្នកឲ្យមានអារម្មណ៍ថាដូចជាឋានសួគ៏ដំណេក នៅពេលដែលអ្នកចូលទៅដល់។
អត្ថបទ៖ ស្រេង ចំរើន