តាកែវ ៖ នៅក្នុងការចុះត្រួតពិនិត្យមុខទំនិញដែលដាក់លក់នៅលើផ្សារល្វេ ដែលស្ថិតនៅស្រុកទ្រាំង កាលពីព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ហៅកាត់ ក.ប.ប ខេត្តតាកែវ បានពិនិត្យរកឃើញអំបិលមួយចំនួនដែលក្រុមអាជីវករដាក់លក់មិនមានសាធាតុអ៊ីយ៉ូតដែលផ្ដល់ភាពសំខាន់ដល់ការរីកលូតលាស់រាងកាយ បញ្ញាស្មារតីរបស់កុមារនិងមនុស្សគ្រប់វ័យទាំងអស់។
សូមបញ្ជាក់ថា បន្ទាប់ពីដកហូតបានអំបិលគ្មានជាតិអ៊ីយ៉ូតចំនួន១០គីឡូក្រាមពីអាជីវករ មន្រ្តីជំនាញសាខាកបបខេត្ត បានយកអំបិលរួមទាំង ត្រីបបែលក្រៀម ចំនួន៩គ.ក្រ ពពុះសណ្តែក ១០គ.ក្រ ទឹកប្រេងខ្សង២ដបហ៊ួលកាលបរិច្ឆេទនៃការប្រើប្រាស់ ប៊័រហ៊ួលកាលបរិច្ឆេទ ១៦កំប៉ុង ដែលដកហូតបាន ក្នុងអំឡុងពេលចុះពិនិត្យទំនិញតាមទីផ្សារលើកមុនៗ មកដុតបំផ្លាញ់ចោលក្នុងថ្ងៃនេះផងដែរ ៕
ដោយ៖ បូ សល់