ជំងឺគ្រុនផ្តាសាយតាមរដូវ បង្កឡើងដោយមេរោគផ្តាសាយដែលឆ្លងដល់មនុស្សរៀងរាល់ឆ្នាំ។ ក្នុងតំបន់មួយចំនួនជាធម្មតា ជំងឺគុ្រនផ្តាសាយតាមរដូវចាប់ផ្តើមក្នុងខែធ្នូរហូត ដល់ខែមេសា។
រោគសញ្ញាទូទៅនៃជំងឺគុ្រនផ្តាសាយមាន៖
• ចាប់ផ្តើមឈឺគុ្រនក្តៅភ្លាមៗ
• អស់កម្លាំង ឬ ខ្សោយ
• ឈឺខ្លួន
• ក្អកស្ងួត
“សត្វល្អិតក្នុងក្រពះ” (ជំងឺរាគ និង ក្អួត) គឺខុសពីជំងឺគ្រុនផ្តាសាយ។ “សត្វល្អិតក្នុង ក្រពះ” បង្កឡើងដោយមេរោគផ្សេងទៀត មិនមែនមេរោគផ្តាសាយឡើយ។ ផ្តាសាយទូទៅ ក៏ខុសពីជំងឺគុ្រនផ្តាសាយដែរ។ រោគសញ្ញាទូទៅបំផុតនៃផ្តាសាយគឺ តឹងច្រមុះ, កណ្ដាស់, ក្អក និង ឈឺក។ ជាធម្មតា ផ្តាសាយមិនសូវឈឺខ្លាំងដូចជំងឺគុ្រនផ្តាសាយទេ និងមិនកើតឡើងភ្លាមៗពេកដែរ។
តម្រូវការថែទាំសុខភាពពិសេស
ប្រសិនបើអ្នក ឬសមាជិកគួ្រសារមានជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែម, ហឺត, ជំងឺ បេះដូង ឬមានតមូ្រវការថែទាំសុខភាពពិសេសផ្សេងទៀត អ្នកគួរតែបឹ្រក្សាជាមួយវេជ្ជបណ្ឌិតមុនរដូវកើតជំងឺគុ្រនផ្តាសាយ ថាតើការថែទាំអ្នកជំងឺគុ្រនផ្តាសាយអាចខុសគ្នាដូចម្តេច។ សួរវេជ្ជបណ្ឌិតថាតូ្រវសម្គាល់មើលរោគសញ្ញាអ្វីនិង ធ្វើដូចម្តេច ដើម្បីដឹងអំពីពេលតូ្រវទទួលការថែទាំវេជ្ជសាស្ត។
ដោយ៖ ពេជ្ជរ៉ា