សៀមរាប៖ អតីតកាលបានបង្អប់នូវអាថ៍កំបាំងជាច្រើនរហូតមកដល់បច្ចុប្បន្នកាល ដែលកូនខ្មែរយើងមិនទាន់បានដឹងអស់នៅឡើយអំពីភាពដ៏អស្ចារ្យពីអតីតកាលដែលដូនតាយើងបានបន្សល់ទុកឱ្យ ដូចជាសំណង់ប្រាសាទ ព្រះពុទ្ធបដិមា និងវត្ថុដ៏មានតម្លៃជាច្រើនទៀត។ ជាក់ស្ដែងនៅប្រាសាទអង្គរវត្តមានផ្នែកមួយ ដែលអ្នកស្រុកសៀមរាមឲ្យឈ្មោះថា ថែវព្រះពាន់ និងជាទីសក្ការៈដ៏ពិសិទ្ធិបំផុតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយសារទីនោះធ្លាប់ជាទីតម្កល់ព្រះពុទ្ធបដិមា និងអទិទេពផ្សេងទៀតរាប់រយពាន់អង្គកាលពីមុន។
សូមរំលឹកដែលថា ក្រៅពីបុរាណវត្ថុដ៏មានតម្លៃ និងព្រះបដិមានៅទីសក្ការៈថែវព្រះពាន់ ឬរួតព្រះពាន់ ក៏មានផ្ទុកនូវសិលាចារឹកយ៉ាងច្រើនដូចជាភាសាខ្មែរសម័យបុរាណ ហើយមិនតែប៉ុណ្ណោះមានចារឹកជាភាសាផ្សេងៗទៀតដូចជា ចិន, ជប៉ុន, ភូមា,ជាដើម៕
អត្ថបទដោយ៖ ស្រេង ចំរើន