នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវលេខ ១១២២ ដែលតភ្ជាប់ពីផ្លូវលេខ ១១២(សេតេ)មកកាន់ចុងផ្លូវលេខ៨០០ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យមើលសកម្មភាពការអ៊ុតប៉េទីម ស្ថិត នៅលើផ្លូវពូឡូវ៉ៃ ផ្លូវលេខ៣០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរ ចំពោះការចាក់អ៊ុតបេទីមនេះគឺក្រុមហ៊ុនទាំង៣ នឹងប្រើពេល វេលា រយៈពេល៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភ: ឬដើមខែមីនា ឆ្នាំ ២០២១ ខាង មុខនេះ។
ដោយ៖ បូ សស់