ហុងកុង៖ នេះគឺជាដំណឹងដ៏មួយសម្រាប់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ដែលអង្គការសុខភាពពិភពលោក ហៅកាត់ថា(WHO) បានទទួលស្គាល់នូវប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន Sinopharm និង Sinovac ហើយក៏គ្រោងអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់នៅចុងខែមេសាខាងមុខនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន ស៊ីន ហួន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
សូមបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm មានប្រសិទ្ធភាព ៧៩,៣៤%។ ដោយឡែកវ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ៥០,៦៥% និង ៨៣,៥% ផ្អែកលើការតេស្តសាកល្បងនៅក្នុងប្រទេសតួកគី ប្រេស៊ីល និងឥណ្ឌូណេស៊ី។
ប្រភព៖ សុីន ហួន
ប្រែសម្រួល៖ ចំរើន