អ្នកម្ដាយគ្រប់រូបប្រាកដជាមានចម្ងល់ទាក់ទិននឹងការឲ្យកូនគេងផ្ងារ ឬផ្កាប់នេះហើយ ដោយខ្លះថា គេងផ្ងារល្អជាង និងខ្លះទៀតថា ផ្កាប់ល្អជាង។ តែកូនខ្លះព្រោះចូលចិត្តគេងផ្កាប់មុខ ជាហេតុធ្វើឲ្យម្ដាយៗព្រួយបារម្ភខ្លាំង។
គេងផ្កាប់មុខ៖
-ជួយឱ្យកូនចេះប្រើប្រាស់សាច់ដុំ ក ស្មា ទ្រូង ដៃ ពោះ ត្រគៀក គូថ និង ជើង។
-កាត់បន្ថយហានិភ័យទារកគេងស្លាប់ ដោយគ្មានមូលហេតុ។
-ជួយឱ្យកូន ឆាប់ចេះប្រើប្រាស់ ខួរក្បាល ភ្នែកមើលបរិយាកាសជុំវិញខ្លួន និង បណ្តុះប្រាជ្ញាស្មារតី។
-ជួយឱ្យក្បាលកូនមានរាងមូលស្អាត។
-ជួយឱ្យកូន ឆាប់ចេះ ក្រឡាប់ លូន វារ ក្រោកអង្គុយ និង ដើរ។
-ជួយឱ្យកូន ចង់ពត់ខ្លួនដើម្បីអោយប្រព័ន្ធរំលាយអាហារ ធ្វើការបានល្អ ភើ ដើរខ្យល់ និង កាត់បន្ថយអាការៈមិនស្រួលពោះ។
-ជួយឱ្យកូនគេងលក់ស្រួល។
ការគេងផ្ងា៖
ទារកគួរតែដាក់ឲ្យគេគេងផ្ងាទាំងការគេងថ្ងៃ ឬគេងពេលយប់រយៈពេលយូរ។ ទារកដែលគេងផ្ងាត្រូវបានគេរកឃើញថាមិនងាយមានបញ្ហា SIDS ទេព្រោះជំហរបែបនេះធ្វើឲ្យផ្លូវដង្ហើមគេបើកធម្មតា។
ការគេងចំហៀង៖
វាគឺជារឿងមួយគ្មានសុវត្ថិភាពឡើយដែលដាក់ឲ្យកូន ឬទារកគេងចំហៀង ព្រោះវាអាចនឹងធ្វើឲ្យគេប្រែទៅជាគេងផ្កាប់វិញបាន ដែលប្រឈមកាន់តែខ្ពស់នឹង SIDS៕
ប្រភព៖ Thim Sovannary
អត្ថបទ៖ បូ សល់