អាមេរិក៖ នៅរសៀលថ្ងៃទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនបណ្តាញសង្គមអាមេរិក Snap Inc បានដាក់ដំណើរការមុខងារថ្មីមួយហៅថា «Spotlight» ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែក ឃ្លីបវីដេអូខ្លីៗជាសាធារណៈនៅលើកម្មវិធី Snapchat របស់ខ្លួន។
ដើម្បីជំរុញឲ្យមានការប្រើប្រាស់មុខងារថ្មីខាងលើបានផុសផុល ក្រុមហ៊ុន Snap Inc បានសម្រេចថា នឹងផ្តល់រង្វាន់ទឹកប្រាក់ដល់ទៅ១លានដុល្លារជារៀងរាល់ថ្ងៃ រហូតដល់ដាច់ឆ្នាំ២០២០នេះ ដើម្បីបែងចែកទៅកាន់ម្ចាស់ឃ្លីបវីដេអូខ្លីៗទាំងឡាយណា ដែលទទួលបានការគាំទ្រច្រើនៗបំផុត។
គួរជម្រាបដែរថា មុខងារ Spotlight របស់កម្មវិធី Snapchat ត្រូវគេមើលឃើញថា ជាគូប្រជែងរបស់មុខងារ Reel នៃកម្មវិធី Instagram ព្រមទាំងកម្មវិធី TikTok៕
ដោយ៖ បូ សល់