សហព័ន្ធកីឡាហុកគីកម្ពុជា បានប្រកាសពីការរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំ ដែលគ្រោងនឹងធ្វើឡើងនាចុងខែធ្នូ ឆ្នាំ២០២០ ដើម្បីផ្តល់ឱកាសជូនដល់បណ្តាក្លឹបនានាក្រោមចំណុះរបស់ខ្លួនបានចូលរួមប្រកួតប្រជែងមេដាយ ក៏ដូចជាបង្កើនគុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនី ដើម្បីត្រៀមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។
លោកសង្គេតឃើញថា កីឡាហុកគីវៀតណាមមិនសូវមានសក្តានុពលខ្លាំងដូចបណ្តាប្រភេទកីឡាផ្សេងៗ ដូច្នេះហើយទើបគេមិនដាក់បញ្ជូល ប៉ុន្តែទោះយ៉ាងនេះក្តី ក៏គេរង់ចាំបន្តទៀត នៅក្នុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ សម្រាប់ការកំណត់ក្នុងបញ្ជីប្រភេទកីឡាចុងក្រោយ។ ប្រភេទកីឡាហុកគីធ្លាប់បានចូលរួមប្រកួតនៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ចំពោះគោលដៅនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺកីឡាហុកគីស្ថិតនៅក្នុងចំណោមជាង១០ប្រភេទកីឡាផ្សេងទៀត ក្នុងចង្កោមប្រភេទកីឡាទី៣ ដែលត្រៀមជ្រើសរើសដាក់បញ្ជូល ខណៈទី១ជាប្រភេទកីឡានានាតាមការកំណត់ ដែលម្ចាស់ផ្ទះត្រូវតែដាក់បញ្ជូល និងប្រភេទទី២ គឺជាប្រភេទកីឡាដែលមានសក្តានុពល ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានកំណត់ជាផែនការយុទ្ធសាស្រ្តរបស់ខ្លួន៕
ដោយ៖ បូ សល់