សត្វកំភេម ស្ថិតនៅក្នុងក្រុមសត្វកន្លង់ ដែលស្លាបរបស់វាមានពណ៌បៃតងភ្លឺ ហើយប្រែពណ៌នៅពេលត្រូវពន្លឺខុសពី សត្វកន្លង់ទូទៅ ដោយសារតែភាពស្រស់ស្អាតនេះហើយទើបធ្វើអោយមនុស្សមួយចំនួនបានយកស្លាបរបស់វាទៅ កែច្នៃចេញជាគ្រឿងអលង្ការ និងសំលៀកបំពាក់យ៉ាងល្អស្អាតក្រៃលេង ! នៅប្រទេសកម្ពុជាយើងកាលពីមុនគេច្រើនយកស្លាបកំភេមទៅកែច្នៃចេញជារបៃ សម្រាប់តុបតែងលម្អរប្រើក្នុងកម្មវិធីសាសនា នាសម័យមុន ប៉ុន្តែមកដល់សត្វថ្ងៃគេលេងឃើញមានការប្រើប្រាស់ទៀតហើយ អាចប្រហែលមកពីវាពិបាករក ក៏ថាបាន ! សត្វកំភេមប្រភេទនេះមានរស់នៅពាសពេញតំបន់ អាសុីអាគ្នេយ៍ នៅភាគខាងជើងប្រទេសថៃ ឡាវ និងប្រទេសចិន គេបរិភោគសត្វកំភេមជាអាហារ និងខ្លះទៀតចិញ្ចឹមយកស្លាបវាលក់ បានតំលៃថ្លៃមិនគួរអោយជឿរ ។ កំភេមញីច្រើនពងនៅក្រោមដើមឈើដែលជាចំនីអាហាររបស់វា ហើយវាត្រូវការពេលពី ២ ទៅ ៤ សប្តាហ៍ដើម្បីអោយពងរបស់វាញាស់ ! សត្វកំភេមមានអាយុប្រហែល ៣សប្តាហ៍តែប៉ុន្នោះ ដែលស្របពេលនិងការចាប់កំណើតថ្មីនៃកំភេមជំនាន់ក្រោយ ។
ដោយ៖ បូ សល់