ស្ទឹងត្រែង៖ ភ្ញៀវទេសចរជាច្រើន បានសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្រស់ត្រកាលរបស់កោះតាឃួន ដែលកំពុងបង្អួតខ្លួន លើទឹកដីខេត្តស្ទឹងត្រែង ក្នុរដូវប្រាំងនេះ ។ រមណីយដ្ឋានកោះតាឃួន មានឆ្នេរខ្សាច់សក្បុស លាតសន្ធឹងល្វឹងល្វើយគួរជាទីគយគន់ ហ៊ុំព័ទ្ធទៅដោយដើមជ្រៃតូចៗ ដុះពូតផ្តុំម្តុំៗ បានផ្តល់ម្លប់ត្រជាក់ល្ហឹម ដែលអាចបោះតង់ ឬ រៀបចំកម្មវិធីនានាបានយ៉ាងមានផាសុកភាព និងសប្បាយរីករាយ។
លើសពីនោះ ភ្ញៀវអាចជិះទូកមើលសត្វស្លាប មើលទឹក និង រុក្ខជាតិចម្រុះជាច្រើនប្រដេញគ្នា រេរាំបក់បោកតាមផ្ទៃទឹកផងដែរ។ លោកបន្តថា កោះនេះមានទំហំទទឹងប្រហែល ៧០ ម៉ែត្រ និងបណ្តោយ ១០០ ម៉ែត្រ អ្នកទេសចរ អាចប្រើមធ្យោបាយទៅមកបាន តាមឡាន ម៉ូតូ និងកាណូតបានយ៉ាងងាយស្រួល។
អត្ថបទ៖ ស្រេង ចំរើន