ស្ទឹងត្រែង៖ បើចង់ទៅទីនោះយើងគ្រាន់តែធ្វើដំណើរឆ្លងស្ពានសេកុងឆ្ពោះទៅទិសខាងជើងផ្លូវជាតិលេខ៧ព្រំដែនកម្ពុជាឡាវ។ ធ្វើដំណើរមិន ដល់២០នាទីនឹងឃើញសញ្ញ៉ាផ្លូវចូលសហគមន៍ទៅរមណីយដ្ឋាននៅខាងឆ្វេងដៃជាច្រើនកន្លែង។ ទីនោះយើងអាចចូលទៅកម្សាន្តនៅសហគ មន៍មួយណាក៏បានដែរហើយគេក៏មានសេវាកម្មទូកជូនទៅមើលធម្មជាតិស្រស់ស្អាតតាមដងទន្លេបានតាមចិត្តភ្ញៀវ។
កោះហានគឺជាកោះមួយដែលស្ថិតក្នុងតំបន់រ៉ាមសារ នៅភាគខាងជើងខេត្តស្ទឹងត្រែង។ តំបន់នោះ មានភាពទាក់ទាញចាប់អារមណ៍ដូចជា ពេលថ្ងៃយើងអាចជិះទូកមើលព្រៃលិចទឹក និងមើលហ្វូងសត្វស្លាបជិះទូកកៃយ៉ាកតាមព្រៃលិចទឹក។ បើនៅពេលយប់បោះតង់លើវាលខ្សាច់ ដោយមានភ្នក់ភ្លើងដុតត្រីស្តាប់សំឡេងសត្វយំ។ សក្តានុពលសម្បូរទៅដោយធនធានធម្មជាតិ រួមមាន ព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់សម្រាប់ពពួកត្រីមេពូជធំៗ ផងដែរ។
លោក សេង សុធា អ្នកធ្វើការងារជាមួយសហគមន៍បាន លើកឡើងថា សហគមន៍អេកូទេសចរណ៍ មានសម្រស់ជាងគេគឺកោះហាន។ កោះនេះស្ថិត ក្នុង ឃុំ កោះ ស្នែងស្រុក បុរី អូរ ស្វាយ សែន ជ័យដែលជាស្រុកបង្កើតថ្មីជាប់ព្រំដែនកម្ពុជាឡាវ។
អត្ថបទ៖ ស្រេង ចំរើន