លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡា តៃក្វាន់ដូWT តំណាងឲ្យឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តៃក្វាន់ដូWT បានអញ្ជើញ ចូលរួមពិធី បិទគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម តៃក្វាន់ដូWT នឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។
លោក ជ្រិង សុធា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់មូលដ្ឋានជាតិ ឆ្នាំ២០២០ អាចប្រព្រឹត្ត ទៅបានដោយសារ បានថវិកាគាំទ្រ របស់ក្រសួង អប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធកីឡាតៃក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជា មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូ ថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាដើមសម្រាប់ត្រៀម ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកី SEA GAMES 2023 លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ និងត្រៀមចូលរួម ក្នុងកម្មវិធីប្រកួត ជាលក្ខណៈអន្តរជាតិនានា៕
អត្ថបទ៖ បូ សល់