ភ្នំពេញ ៖ ពិភពលោកយើងមានគ្មានអ្វីដែលទៀងទាត់នោះទេ ហើយក៏គ្មានអ្វីជារបស់យើងនោះទេដែល មិនថាឋានៈ យសស័ក្ក អំណាច ឬទ្រព្យសម្បត្តិ គ្មានមួយណាដែលយើងអាចយកទៅតាមបាននោះទេ ហើយក៏គ្មានអ្វីស្មើភាពគ្នានោះដែល តែអ្វីដែលស្មើគ្នាបំផុតសម្រាប់មនុស្សទូទាំងពិភពលោក គឺពេលវេលា ព្រោះថាមនុស្សគ្រប់គ្នាមានពេល២៤ ម៉ោងដូចគ្នា គ្មានអ្នកណាម្នាក់មានពេល ២៥ ម៉ោងនោះទេក្នុងមួយថ្ងៃ ហើយតើអ្នកដឹងទេថា ២៤ម៉ោងក្នុងមួយថ្ងៃ តើនរណាជាអ្នកកំណត់?
ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថាជាពេលវេលា Equinoctial ពីព្រោះវាផ្អែកលើមូលដ្ឋាន ១២ ម៉ោងនៃពេលថ្ងៃ និង ១២ ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoctial (ពេលដែលរយៈពេលនៃពេលថ្ងៃ ស្មើនឹងរយៈពេលនៃពេលយប់)។
ប្រទេសជាច្រើនឯទៀតបានបន្តប្រើម៉ោងដែលមានរយៈពេលមិនស្មើគ្នា ប៉ុន្តែម៉ោងចាប់ផ្ដើមមានស្ដង់ដាកាន់តែខ្លាំងទៅៗ ក្នុងពេលមជ្ឈិមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិក។
នៅក្នុងឆ្នាំ១៨៨៤ ថ្ងៃសកលដែលមាន ២៤ ម៉ោងត្រូវបានស្នើឡើង និងទទួលយកក្នុងសន្និសីទអន្តរជាតិ Meridian ដែលជាពេលចាប់ផ្ដើមនៃការបង្កើតឱ្យមានស្ដង់ដាពេលវេលាតាមតំបន់ (Time Zones)៕
អត្ថបទដោយ៖ ស្រេង ចំរើន