(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២៥,៣៩០,០៣៧នាក់ក្នុងនោះអ្នកជំងឺសរុប ១៥,២២២,៧១៦ បានជាសះស្បើយ និងជាង ៤០ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៩២,០៦០នាក់ និងអ្នកជំងឺសរុប ៣,៨៨៦នាក់ បានស្លាប់។
គួរបញ្ជាក់ផងដែរថា តាមតួលេខខាងលើ បានបង្ហាញថា សហរដ្ឋអាម៉េរិច នៅតែឈនៅលេខរៀងទីមួយក្នុងពិភពលោក ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេ។
ជាមួយគ្នានោះប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ១០,៦៤០,៥៤៤នាក់ក្នុងនោះអ្នកើជំងឺជាង ១៥ម៉ឺននាក់ បានស្លាប់ និងជាង ១០លាននាក់ទៀត បានជាសះស្បើយ។
ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប៨,៧៥៥,១៣៣នាក់ ក្នុងនោះអ្នកជំងឺជាង ២០ម៉ឺននាក់ បានស្លាប់ និងជាង ៧លាននាក់ទៀត បានជាសះស្បើយ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៩៨,៧១៣,៥៥០ករណី ហើយក្នុងនោះមនុស្សជាង ២លាននាក់ស្លាប់ និងជាង ៧០លាននាក់ បានជាសះស្បើយឡើងវិញ។
នាព្រឹកនេះផងដែរ ពិភពលោកទាំងមូល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជាង ៦៤ម៉ឺននាក់ និងជាង ១ម៉ឺន ៥ពាន់នាក់ទៀត បានស្លាប់៕
ប្រភព៖ ក្រសួងព័ត៌មាន