(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ២៧,១៤២,៨៥៣នាក់ ក្នុងនោះអ្នកជំងឺសរុប ១៦,៩០៥,៤១៦ បានជាសះស្បើយ និងជាង ៤៦ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីសរុប ១០៦,៦១០នាក់ និងអ្នកជំងឺសរុប ៣,៦៧៧នាក់ បានស្លាប់។
គួរបញ្ជាក់ផងដែរថា តាមតួលេខខាងលើ បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែឈនៅលេខរៀងទីមួយក្នុងពិភពលោក ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេ។
ជាមួយគ្នានោះប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក និងប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣។
ដោយឡែក គិតត្រឹមម៉ោង ៧ព៨ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១០៤,៨៧៨,៥៣០ករណី ហើយក្នុងនោះមនុស្សជាង ២.២លាននាក់ស្លាប់ និងជាង ៧៦លាននាក់ទៀត បានជាសះស្បើយឡើងវិញ។
នាព្រឹកនេះផងដែរ ពិភពលោកទាំងមូល បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីជាង ៤៨ម៉ឺននាក់ និងជាង ១ម៉ឺន ៣ពាន់នាក់ទៀត បានស្លាប់៕
ប្រភព៖ ក្រសួងព័ត៌មាន