London (Reuters)៖នៅថ្ងៃទីសៅរ៍៣០ ខែមករាឆ្នាំ ២០២១ សហគមន៍អឺរ៉ុប (EU) បានព្យាយាមដាក់កំហិតការនាំចេញវ៉ាក់កូវីត១៩តាមរយៈព្រំដែនអៀរឡង់ទៅកាន់ចក្រអង់គ្លេស ដោយEUបានប្រើប្រាស់វិធានការដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រិចស៊ីត (Brexit)មកអនុវត្ត ដែលការនេះបានបង្កឱ្យបានការមានកំហឹងទាំងនៅអៀរឡង់ និងអៀរឡង់ខាងជើង ។
ដើម្បីធានាថាការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់សម្រាប់ប្រទេសជាសមាជិកEUទាំងអស់ សហគមន៍អឺរ៉ុបបានសើរើមាត្រាមួយចំនួនដែលបានចែងក្នុងពិធីសារអៀកឡង់ខាងជើង (Northern Irish Protocol) មកបកស្រាយ ដែលអាចនាំឱ្យមានការដាក់កម្រិតចំពោះផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីតតាមរយៈព្រំដែនអៀកឡង់ទៅចក្រភពអង់គ្លេស ។
សមាជិកសហជីពអៀរឡង់បានចាត់ទុកចំណាត់ការរបស់EUថាជាសមកម្មភាពដែលបង្កអរិភាព ខណៈលោកនាយករដ្ឋមន្រ្តីអៀរឡង់ លោកMicheal Martin បានសុំការស្រាយបញ្ជាក់បន្ទាន់ពីប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen ។
លោកនាយករដ្ឋមន្រ្តីអង់គ្លេស លោក Borish Johnson បានបង្ហាញពីក្តីបារម្ភរបស់ខ្លួនដោយនិយាយថា EUត្រូវតែបញ្ជាក់ឱ្យច្បាស់ពីចេតនារបស់ខ្លួនដើម្បីប្រាកដថា សហគមន៍អឺរ៉ុបនៅតែគោរពតាមការប្តេជ្ញាចិត្តរបស់ចំពោះប្រទេសអៀរឡង់ខាងជើង ។
លោកBorish Johnsonបានប្រាប់លោកMicheal Martinថា EUត្រូវតែបញ្ជាក់ឱ្យច្បាស់ពីគោលបំណងរបស់ខ្លួនឱ្យបានលឿនបំផុត និងថាតើEUនឹងមានវិធានការយ៉ាងណាខ្លះដើម្បីធានាថាEUនៅតែគោរពតាមប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសអៀរឡង់ខាងជើង ។
សារព័ត៌មានEuronewsបានហៅដំណើររឿងនេះថាជាកំហុសមួយ និងជាជាមើលមិនបានគ្រប់ជ្រុងជ្រោយ ។ គណៈកម្មការអឺរ៉ុបមិនបានឆ្លើយតបនឹងសំណើរសុំការឆ្លើយតបឡើង ។
ការប្រកួតប្រជែងគ្នាទិញវ៉ាក់សាំងកូវីតកំពុងតែបង្កឱ្យមានតាំងតឹងពេញពិភពលោក ព្រោះក្រុមប្រទេសអ្នកមានបានទិញយកវ៉ាក់សាំងជាច្រើន ឯប្រទេសអ្នកក្រត្រដររកជំនួយហិរញ្ញវត្ថុ និងការទូតដើម្បីប្រមូលយកអ្វីដែលនៅសល់ពីប្រទេសអ្នកមានទាំងនោះ ។
ដោយ៖ បូ សល់