ភ្នំពេញ៖ នៅក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ការធ្វើទីផ្សារបែបឌីជីថលកំពុងពេញនិយម និងមានការប្រកួតប្រជែងតាមបណ្តាក្រុមហ៊ុននានាជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយណែនាំផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន។ ដូចគ្នានេះដែរ ប្រទេសកម្ពុជាកំពុងត្រៀមលក្ខណៈសម្រាប់ឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថលដែលជាទីផ្សារមួយផ្តោតសំខាន់លើបច្ចេកវិទ្យា អ្នកជំនាញលើវិស័យឌីជីថលបានដាស់តឿនដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ព្រមទាំងយុវជនខ្មែរឱ្យពង្រឹងលើជំនាញ និងចំណេះដឹងខ្លួនឯង ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យានេះសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន ដោយសារតែវិស័យឌីជីថលកំពុងតែមានតម្រូវការខ្ពស់ក្នុងយុគ្គសម័យថ្មីឆ្នាំ២០២១ នេះ។
លោក លឹម ចាន់ធា អគ្គនាយកនៃក្រុមហ៊ុន WAM Digital បានមានប្រសាសន៍ឱ្យដឹងថា ដោយសារតែបច្ចុប្បន្ននេះមានម្ចាស់អាជីវកម្ម និងក្រុមហ៊ុនជាច្រើនកំពុងតែជួបបញ្ហាផ្សេងៗទៅលើប្រព័ន្ធឌីជីថល ដូច្នេះហើយទើបក្រុមហ៊ុន WAM Digital ធ្វើការបង្កើតឡើងនូវកញ្ចាប់សេវាកម្មថ្មី ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ និងក្រុមហ៊ុនដែលកំពុងតែជួួួយបញ្ហាលើប្រព័ន្ធឌីជីថល។
លោកលឹម ចាន់ធា បានបន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុន WAM Digital បានដាក់ចេញនូវសេវាកម្មថ្មីបន្ថែមលើសេវាកម្មចាស់ដែលមានដូចជា៖
លោកលឹម ចាន់ធា បានសង្កត់ធ្ងន់ថា ដោយមើលឃើញពីបញ្ហាជាច្រើនរបស់ក្រុមហ៊ុន និងម្ចាស់ជីវកម្មដែលកំពុងតែជួបប្រទះនិងភាពរាំងស្ទះទើប ក្រុមហ៊ុន WAM Digital បង្កើតនូវសេវកម្មថ្មីនេះឡើង ដើម្បីបំពេញតម្រូវការរបស់ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទំាងអស់ដែលកំពុងតែមានបញ្ហាលើអាជីវកម្មរបស់ខ្លួន ក៏ដូចជារួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាយើងឱ្យកាន់តែរីកចម្រើនផងដែរ សមស្របតាមគោលនយោបាយររបស់រដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងការឱ្យក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ត្រៀមលក្ខណៈសម្រាប់ឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថលដែលជាទីផ្សារផ្ដោតសំខាន់បំផុតនាពេលបច្ចុប្បន្ន។
លោកអ្នកអាចទំនាក់ទំនងទៅកាន់ ក្រុមហ៊ុន WAM Digital បានតាមរយៈ៖
Facebook: WAM Digital
Tel: 077 268 003 | 010 761 107
ឬប្រឹក្សាជាមួយអ្នកជំនាញតាមរយៈ៖ https://t.me/WAMDgt_Support
អត្ថបទ៖ ស្រេង ចម្រើន