បាត់ដំបង៖ ទឹកធ្លាក់ជ្រោះភ្នំ៥៣ នឹងក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ដ៏មានសក្តានុពលរបស់ខេត្តបាត់ដំបង ខណៈដែលតំបន់នេះ មានទេសភាពស្រស់ស្អាតព័ទ្ធទៅដោយជ្រលងភ្នំជុំវិញ គួរឲ្យចង់គយគន់ ។
សូមបញ្ជាក់ថា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក៏នៅមានតំបន់ទេសចរណ៍ធម្មជាតិ ជាច្រើនកន្លែងផ្សេងទៀត ដូចជា ភ្នំបារាំងធ្លាក់ និងភ្នំហុងទឹង ជាដើម ៕
អត្ថបទ៖ ស្រេង ចំរើន