ញូវដេលី៖ ក្រុមហ៊ុន WhatsApp បានធ្វើកំណែទម្រង់ Privacy Policy ថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់យល់ព្រមក្នុងការ Share Data (ទិន្នន័យផ្ទាល់ខ្លួន) ជាមួយនឹងក្រុមហ៊ុន Facebook ដែលកំណែទម្រង់នេះបានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើននៅលើពិភពលោកមិន សប្បាយចិត្តនោះទេ ហើយនៅពេលនេះផងដែរ រដ្ឋាភិបាលឥណ្ឌបានចាប់ផ្ដើមអនុវត្តវិធានការតាមផ្លូវច្បាប់ចំពោះ WhatsApp ។
អាជ្ញាធរឥណ្ឌា មិនបានបញ្ជាក់ច្បាស់នោះទេថា នឹងត្រូវធ្វើអ្វីចំពោះក្រុមហ៊ុន WhatsApp នៅក្នុងអំឡុងពេលនេះ ដោយគ្រាន់តែបញ្ជាក់ ថា WhatsApp គឺត្រូវប្រឈមមុខនឹងផ្លូវច្បាប់នៅក្នុងប្រទេសឥណ្ឌា ពោលគឺអាចនឹងមានការស៊ើបអង្កេតលើកករណីនេះ ដូចនៅក្នុងប្រទេសគួកគីជាដើម។
គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ WhatsApp នៅក្នុងប្រទេសឥណ្ឌាមានចំនួនរហូតដល់ ៤០០លាននាក់ ហើយនៅពេលនេះ អ្នកប្រើ ប្រាស់ជាច្រើននៅក្នុងប្រទេសឥណ្ឌា និងនៅពិភពលោកបានប្ដូរទៅប្រើកម្មវិធី Signal និង Telegram ជំនួសវិញ ៕
ដោយ៖ បូ សល់