បាត់ដំបង៖ បុរសម្នាក់ដែលជាកសិករ មានទីលំនៅក្នុងភូមិដង្កោពែន ឃុំព្រៃខ្ពស់ ស្រុកបវិល ខេត្តបាត់ដំបង បានឈ្នះរង្វាន់ម៉ូតូ Honda Dream ថ្មីស្រឡាងមួយគ្រឿងពី គោជល់ បន្ទាប់ពីគាត់បានទិញភេសជ្ជៈប៉ូវកម្លាំងនេះ ពីតូបចាប់ហួយដូចរាល់ដងមុនគាត់ធ្វើដំណើរទៅស្រែ។
លោក លឿង គីមឡាយ អាយុ៣១ឆ្នាំ មុខរបរកសិករ បានរៀបរាប់ថា គាត់តែងទិញភេសជ្ជៈគោជល់ សម្រាប់ប៉ូវកម្លាំងរាល់ពេលគាត់ធ្វើដំណើរទៅស្រែ របស់គាត់ដើម្បីបំពេញការងារកសិកម្មប្រចាំថ្ងៃដូចសព្វមួយដង។ ជាធម្មតាគាត់តែងតែមិនភ្លេចប៉ូវកម្លាំង និងតែងតែជ្រើសរើសគោជល់ មុនចាប់ផ្តើមធ្វើស្រែ ព្រោះវាជួយឲ្យគាត់ធ្វើការបានច្រើន និងមិនងាយនឿយហត់អស់កម្លាំង ទោះនៅក្រោមកម្តៅថ្ងៃយូរ។ ក៏ប៉ុន្តែថ្ងៃនេះ ពិសេសជាងធម្មតាព្រោះជាថ្ងៃ ដែលគោជល់នាំសំណាងមកដល់រូបគាត់ ដោយគាត់គាស់មិនទាន់បានពិសារមួយម៉ាត់ផង ស្រាប់តែស្រែកឆោឡោពេញតូបចាប់ហួយតែម្តង ធ្វើអោយផ្អើលទាំងអ្នកលក់ និងពូរត់ម៉ូតូឌុបជិតនោះ។
គាត់ក៏បានសួរអ្នកលក់ថាគួរធ្វើអ្វីបន្ទាប់ពីនេះ ព្រោះវាជាលើកដំបូងក្នុងជីវិតរបស់គាត់ ហើយអ្នកលក់បានប្រាប់ឲ្យគាត់ទាក់ទងទៅក្រុមហ៊ុនគោជល់តាមរយៈលេខទូរស័ព្ទ ដែលមាននៅលើកំប៉ុងស្រាប់តែម្តង ដើម្បីសាកសួរពីរបៀប និងរយៈពេលអាចបើករង្វន់។
គាត់បានបន្តទៀតថា វាជាលើកទីមួយ ហើយជាពេលដែលសប្បាយចិត្តបំផុត ក្នុងជីវិតរបស់គាត់ ដែលគាត់មិនដែលបានត្រូវរង្វាន់ធំបែបនេះពីមុនមកទេ ក្នុងមួយជីវិតនេះ។ ពេលនេះគាត់នឹងទទួលបានម៉ូតូ Honda Dream ស៊េរីថ្មីមួយ ដើម្បីជួនប្រពន្ធទៅផ្សារ និងកូនទៅសាលា ថែមទាំងធ្វេីដំណេីរមកស្រែទៀតផង។ រង្វាន់ដែលមានតម្លៃមួយនេះ បានកែប្រែជីវិតប្រចាំថ្ងៃរបស់គាត់យ៉ាងខ្លាំង ដែលគាត់មិនដែលនឹកស្មានសោះ។
យ៉ាងណាមិញ ក្រុមហ៊ុនគោជល់មិនទាន់បញ្ឈប់ការផ្តល់សំណាងនេះ ទៅកាន់អតិថិជននៅឡើយទេ។
មានរង្វាន់ម៉ូតូ សាច់ប្រាក់ និងភេសជ្ជៈប៉ូវកម្លាំងគោជល់ ជាច្រើនទៀតដែលមិនទាន់រកម្ចាស់ឃើញ ហើយអ្នកអាចជាម្ចាស់រង្វាន់ធំបន្ទាប់ក៏ថាបាន។ គោជល់រង្វាន់ធំជាងគេ រង្វាន់ពិត។
អត្ថបទ៖ ម៉ីស៊ិន