(AP)៖ អ្នកស្រី Susan Wojciki នាយិកាប្រតិបត្តិក្រុមហ៊ុនយូធូបបានថ្លែងនៅថ្ងៃព្រហស្បតិ័ទី ០៤ ខែមីនា ឆ្នាំ ២០២១នេះថា យូធូបនឹងអនុញ្ញាតឱ្យឆានែលរបស់លោកដូណាល់ ត្រាំដំណើរការឡើងវិញ នៅពេលណាដែលខ្លួនកំណត់ឃើញថា ហានិភ័យនៃតថភាពនៃអំពើហិង្សាបានថយចុះ។
យូធូបបានផ្អាកឆានែលរបស់លោកត្រាំព្រោះឆានែលនេះបានបំពានគោលនយោបាយរបស់យូធូបដោយញុះញង់នាំឱ្យមានអំពើហិង្សាបន្ទាប់ពីការវាយប្រហារវិមានរដ្ឋសភាអាមេរិកដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីខែមករា ។
អ្នកស្រី Susan បាននិយាយក្នុងបទសម្ភាសន៍មួយថា «ឆានែលលោកត្រាំត្រូវផ្អាកដល់ពេលនេះដោយសារតែហានិភ័យនៃការញុះញង់បង្កឱ្យប្រព្រឹត្តអំពើហិង្សា ។ »
នៅក្រោយពេលកុប្បកម្មនៅថ្ងៃទី ០៦ មករា បណ្តាញសង្គមនានារួមមានTwitter និង Facebook បានបិទគណនីរបស់លោកត្រាំចោលតែម្តង ។
លោកស្រី Susanបានថ្លែងថា «យើងនឹងអនុញ្ញាតឱ្យគណនីរបស់ត្រាំដំណើរការឡើងវិញ ប៉ុន្តែវាត្រូវចាំដល់ពេលដែលយើងយល់ឃើញថាការអនុវត្តការរឹងបន្តឹងច្បាប់នៅវិមានរដ្ឋសភាមានការធូរថយ ។»
របាយការណ៍ពីអង្គភាពភាពជាដៃសុចរិតភាពនៃការបោះឆ្នោតដែលសម្ព័ននៃអ្នកស្រាវជ្រាវពីព័ត៌មានមិនពិតបានថ្លែងក្នុងរបាយការណ៍មួយនៅសប្តាហ៍នេះថា យូធូបបានអនុញ្ញាតវីដេអូដែលផ្សាយព័ត៌មិនពិតជាច្រើនត្រូវបានចែកចាយយ៉ាងងាយស្រួលនៅលើវេទិការបស់ខ្លួន ហើយវីដេអូទាំងនោះបានក្លាយជាទឡ្ហីករណ៍សម្រាប់យកទៅបកស្រាយខុសថែមទៀត ។
ដោយ៖ បូ សល់